Breaking

LightBlog

Thursday, May 4, 2017

សុភាសិតបុរាណខ្មែរ៖ កុំពត់ស្រឡៅ កុំប្រដៅស្រីខូច










សុភាសិតបុរាណខ្មែរ៖ កុំពត់ស្រឡៅ កុំប្រដៅស្រីខូច

សុភាសិត ជាទូទៅនៅតែមានតម្លៃជាគំនិត សម្រាប់សង្គមខ្មែរនៅឡើយ។ គំនិតអប់រំ ជាច្រើន ត្រូវបានខ្មែរបង្គប់នៅក្នុងសុភាសិតទាំងឡាយ ដើម្បីទុកចែកជូនក្មេងៗ និង​មនុស្សខ្មែរ​ជំនាន់​ក្រោយ។ ដោយមើលឃើញពីគុណតម្លៃនេះ និងចង់លើកតម្កើង​សុភាសិត​ខ្មែរផង យើងខ្ញុំសូមលើកយក សុភាសិតបុរាណមួយឃ្លាដែលបានពោលថា "កុំពត់ស្រឡៅ កុំប្រដៅស្រីខូច"។

សុភាសិតនេះ ចង់សំដៅទៅលើការប្រដៅណែនាំមនុស្ស និងកែប្រែមនុស្ស។ ប៉ុន្តែសុភាសិត​ហាក់​បង្ហាញ​អំពីភាពពិបាកសម្រាប់ប្រដៅ និងកែប្រែមនុស្សមួយចំនួន។
ជាក់ស្តែង ពាក្យពីរ​ឃ្លានេះ ហាក់ទម្លាក់ទម្ងន់ទៅលើស្ត្រីភេទ ច្រើនជាងមនុស្ស ដោយមិនបាន​ប្រើប្រាស់ពាក្យថា បុរសខូច ដោយប្រើពាក្យថា ស្រីខូចទៅវិញ។  ជាធម្មតា មនុស្សខូច ទោះបីបុរស ឬស្រ្តីក្តី គឺពិបាកនឹងកែប្រែណាស់ ដ្បិតអីពួកគេកំពុងវង្វេងវង្វន់នឹងភាពខូចរបស់ពួកគេ។ ដូចនេះ​មិនងាយនឹងទាញ ឲ្យវិលត្រឡប់មកផ្លូវធម្មតាវិញ ដោយស្រួលៗឡើយ ។ ពាក្យថា “ស្រីខូច” ក្នុងសុភាសិតនេះ ប្រហែលជាចង់សំដៅទៅលើ ស្រីពេស្យា ឬស្រីក្បត់ប្តីជាដើម ដែល មិនងាយ​នឹង​ទាញឲ្យលះបង់ចរិយានេះចោលបានទេ។

ចំណែកការពត់ស្រឡៅក៏មិនងាយស្រួលដែរ។ ធម្មជាតិរបស់ដើមស្រឡៅ ជាឈើរឹង ប៉ុន្តែ ស្រួយ ហើយបើអ្នកប្រឹងកាច់កាន់តែខ្លាំង នោះវានឹងបាក់ជាមិនខាន។

No comments:

Post a Comment

google_ad_client="2572088314598094"; google_ad_host="6380765364"; google_ad_width=270;google_ad_height=240; google_ad_type="tex_image"; google_color_border="ffffff";google_color_bg="ffffff"; google_color_link="008000";google_page_url= "https://aksorsaskhmer.blogspot.com"//-->

Facebook

Search This Blog

Powered by Blogger.