Breaking

LightBlog

Tuesday, May 16, 2017

តើ​សិល្បៈ​ខ្មែរ​ចែក​ចេញ​ជា​ប៉ុន្មាន​ប្រភេទ​?








សិល្បៈ​ខ្មែរ​ចែក​ចេញ​ជា​ ៧ ​ប្រភេទគឺ ៖​

១- សិល្បៈ​ស្ថាបត្យកម្ម    សិល្បៈ​ប្រភេទ​នេះ​បាន​ដល់​ការ​សាងសង់​ផ្ទះ រមនីយដ្ឋាន​ អាគារ និង​​ប្រាសាទ ។




២– សិល្បៈ​ចម្លាក់    សិល្បៈប្រភេទនេះបានដល់ការសូន​រូប​ស្មិត ជាង​ទង​​ គឺ​ការ​យក​សម្ភារៈ​ផ្សេង​ៗ​ដូចជា​ ឈើ លោហធាតុ ដី… មក​កែ​ច្នៃ​ជា​រូប​ផ្សេង​ៗដែល​គេ​ចង់​បាន​​ដូចជា​ រូបមនុស្ស សត្វ ឬ​ការ​ធ្វើ​ឱ្យ​ចេញ​ជា​រូប​ផ្សេងៗ ។




៣– សិលុ្បៈ​គំនូរ   សិល្បៈប្រភេទនេះបានដល់ការ​គូស​វាស​ ផាត់​ពណ៌​ទៅ​លើ​វត្ថុ​ផ្សេងៗ​ដើម្បី​ឱ្យ​ចេញជា​រូបភាព​តាម​ចំណង់​ចំណូល​ចិត្ត​ ហើយ​ក៏​ជា​ទី​ចាប់​អារម្មណ៍​ផង​ដែរ​ ។

៤– សិល្បៈ​តន្រី   សិល្បៈប្រភេទនេះបានដល់សិល្បៈ​ដែល​ស្ដែង​ចេញ​​តាម​រយៈ​ឧបករណ៍​​ផ្សេងៗដែល​អាច​បន្លឺ​សូរ​សំឡេង​ពីរោះ​ជា​ទី​ចាប់​ចិត្ត​ ចាប់​អារម្មណ៍ ហើយ​ធ្វើ​ឱ្យ​រំភើប​ឬ​កើត​ទុក្ខ​តាម​រយៈ​សូរ​សំឡេង​នេះ ។



៥– សិល្បៈ​របាំ   សិល្បៈ​ប្រភេទ​នេះ​បាន​ដល់​ការ​បញ្ចេញ​កាយ​វិការ​ប្រកប​ដោយ​គំនិត​ច្នៃ​ប្រឌិត​ មាន​លក្ខណៈ​ទន់​ភ្លន់​តាម​ចចង្វាក់​ភ្លេង​ដែល​ធ្វើ​ឱ្យ​មនុស្ស​ទូទៅ​ចង់​ទស្សនា​ ។




៦– សិល្បៈ​អក្សរសិល្ប៍   សិល្បៈ​ប្រភេទ​នេះ​បាន​ដល់​ការតែង​និពន្ធ​ឱ្យ​ចេញ​ជា​សាច់​រឿង​ដើម្បី​បម្រើ​អ្នក​អាន​ អ្នក​ស្ដាប់​ ហើយ​អាច​ធ្វើ​ឱ្យ​​មនុស្ស​ចាប់​ចិត្ត​ ចាប់​អារម្មណ៍​រំភើប​ញាប់ញ័រ​ ​ឬ​កើត​ក្ដី​មិន​សប្បាយ​ចិត្ត​ដោយសារ​សាច់​រឿង ។



៧– សិល្បៈ​ភាពយន្ត   សិល្បៈ​ប្រភេទ​នេះ​បាន​ដល់​ភាពយន្ត កុន​ ល្ខោន ដែល​ស្ដែង​ចេញ​តាម​រយៈ​រូបភាព​ពិត ឬ​រូបភាព​ឆ្លុះ​បញ្ចាំង​ដែល​ធ្វើ​ឱ្យ​មនុស្ស​មាន​ចិត្ត​រំភើប​ញាប់ញ័រ សប្បាយ​ ឬ​កើត​ទុក្ខ ។  ចំពោះ​ខ្មែរ​យើង សិល្បៈ​ប្រភេទ​នេះ​មាន​តាំងពី​យូរយា​ណាស់​​មក​ហើយ​​ដែល​គេ​ស្គាល់​តាម​រយៈ​ល្ខោន​ស្បែក​ ។

No comments:

Post a Comment

google_ad_client="2572088314598094"; google_ad_host="6380765364"; google_ad_width=270;google_ad_height=240; google_ad_type="tex_image"; google_color_border="ffffff";google_color_bg="ffffff"; google_color_link="008000";google_page_url= "https://aksorsaskhmer.blogspot.com"//-->

Facebook

Search This Blog

Powered by Blogger.