Breaking

LightBlog

Sunday, June 18, 2017

អំពីសំណេរតែងសេចក្តីអធិប្បាយពិភាក្សា( សម្រាប់សិស្សប្រឡងមធ្យមសិក្សាទុតិយភូមិ)



ដូចម្តេចដែលហៅថា តែងសេចក្តីបែបពិភាក្សា?
តែងសេចក្តីបែបពិភាក្សា គឺជាតែងសេចក្តីមួយប្រភេទដែលតម្រូវឲ្យអ្នកតែងលើកយកមតិ​របស់ប្រធានមកពិចារណា វែកញែករកខុសត្រូវ រកល្អអាក្រក់ សមឬពុំសម មានប្រយោជន៍​ឬឥតប្រយោជន៍ ជាគុណឬជាទោស។ល។ ដើម្បីយកមតិទាំងអស់មកថ្លឹងថ្លែងមើល តើមតិ​ណាមួយសមរម្យជាង។
ជាទូទៅប្រធានពិភាក្សា គឺមានមតិពុំសមស្របគ្នា ហើយច្រើនស្ថិតនៅលើទ្រឹស្តីបដិសំយោគ ដែលមាន៖ មតិទី១ (មតិស្រប), មតិទី២ (មតិផ្ទុយ), មតិសំយោគ ឬមតិពិភាក្សា។

 គន្លឹះដើម្បីស្គាល់ប្រធាន
ការបញ្ចេញមតិ៖ គេពោលថា "......" , មតិមួយលើកឡើងថា "......" , មានទស្សនៈជាច្រើន​យល់ថា "......" , មានទស្សនៈខ្លះយល់ថា "......" ឯខ្លះទៀតថា "......" ទៅវិញ ។ល។
ពាក្យចោទសួរ៖ តើអ្នកយល់យ៉ាងណា? , តើអ្នកយល់ដូចម្តេច? , តើមតិនេះត្រូវ ឬខុស?, តើមតិណាមួយត្រឹមត្រូវជាង? , តើមតិណាមួយសមរម្យជាង? , តើអ្នកមានយោបល់ដូចម្តេច​ដែរ? , តើមតិនេះគ្រប់គ្រាន់ហើយ ឬនៅ? , តើទស្សនៈខាងលើមួយណាត្រូវ មួយណាខុស?
ពាក្យបង្គាប់៖ ចូរពិភាក្សា។ , ចូរវែកញែករកខុស ត្រូវ។ , ចូរពិចារណា។ , ចូរវិនិច្ឆ័យ។ , ចូររិះ​គន់។ល។

គម្រោងតែងសេចក្តីពិភាក្សា
 ក. សេចក្តីផ្តើម៖
លំនាំបញ្ហា៖ និយាយពីបញ្ហាទូទៅទាក់ទងនឹងប្រធាន មិនវែងពេក មិនខ្លីពេក។
ចំណូលបញ្ហា៖ លើកទស្សនៈប្រធានយកមកបង្ហាញ។
ចំណោទបញ្ហា៖ ចោទសួរលើប្រធានតាមបែបពិភាក្សា។ (សូមមើល របៀបចោទសួរក្នុងតែងសេចក្តី​អត្ថាធិប្បាយបែបពិភាក្សា)
ខ. តួសេចក្តី៖
ឃ្លាភ្ជាប់សេចក្តី
ពន្យល់ពាក្យពិបាក ឬពាក្យគន្លឹះ
ពន្យល់ន័យប្រធាន
បកស្រាយមតិស្រប និងឧទាហរណ៍
សរុបមតិស្រប
ឃ្លាភ្ជាប់សេចក្តីចូលមតិផ្ទុយ (សូមមើល របៀបសរសេរឃ្លាភ្ជាប់សេចក្តីមុនចូលមតិផ្ទុយ)
បកស្រាយមតិផ្ទុយ និងឧទាហរណ៍
សរុបមតិផ្ទុយ
សំយោគមតិ ឬមតិពិភាក្សា (សូមមើល អំពីសំយោគមតិ និងមតិពិភាក្សា)
គ. សេចក្តីបញ្ចប់៖
វាយតម្លៃប្រធាន៖ មតិប្រធានត្រឹមត្រូវដែរ ឬទេ? 
ទស្សនៈផ្ទាល់ខ្លួន៖ សំណូមពរ ឬមតិចូលរួមក្នុងការអភិវឌ្ឍ។

របៀបចោទសួរក្នុងសំណេរតែងសេចក្តីអត្ថាធិប្បាយពិភាក្សា
បើប្រធានមានទស្សនៈតែមួយ
តើ......ត្រឹមត្រូវ ឬទេ?
តើ......សមស្រប ឬទេ?
តើ......ត្រូវ ឬខុស?
................................................................................................................?
បើប្រធានមានទស្សនៈពីរផ្សេងគ្នា
តើមតិទាំងពីរខាងលើ មួយណាត្រឹមត្រូវជាង?
តើមតិទាំងពីរខាងលើ មួយណាខុស មួយណាត្រូវ?
តើមតិទាំងពីរខាងលើ មួយណាសមរម្យជាង?
.................................................................................................................?

របៀបសរសេរឃ្លាភ្ជាប់សេចក្តីមុននឹងចូលមតិផ្ទុយ
ក្រោយពីសរុបមតិស្របរួច អ្នកសរសេរត្រូវសរសេរឃ្លាភ្ជាប់សេចក្តីជាលក្ខណៈសំណួរមុននឹងធ្វើ​ការបកស្រាយពីមតិផ្ទុយ។ គេអាចសរសេរចោទសួរបានថា៖
តើ......ពិតជាអ៊ីចឹងមែនឬ?
តើ......ពិតមែន ឬយ៉ាងណា?
.................................................................................................................?

អំពីសំយោគមតិ និងមតិពិភាក្សា
សំយោគមតិ៖ ជាការផ្សំគ្នា ឬបំពេញគ្នាទៅវិញទៅមករវាងមតិស្រប និងមតិផ្ទុយ។
មតិពិភាក្សា៖ ជាការថ្លឹងថ្លែងវិនិច្ឆ័យរវាងមតិស្រប និងមតិផ្ទុយ ដើម្បីប្រមើលមើលរកមតិ​ដែលត្រឹមត្រូវ។
* ចំណាំ៖
គេតែងធ្វើសំយោគមតិនៅពេល៖
ប្រធានមានទស្សនៈមួយ ត្រូវខ្លះ ខុសខ្លះ
ប្រធានមានទស្សនៈពីរបំពេញន័យឲ្យគ្នាទៅវិញទៅមក
គេតែងធ្វើមតិពិភាក្សានៅពេល៖
ប្រធានមានទស្សនៈមួយ ត្រូវដាច់ខាត ឬខុសដាច់ខាត
ប្រធានមានទស្សនៈពីរ ទស្សនៈមួយត្រូវដាច់ខាត និងមួយផ្សេងទៀតខុសដាច់ខាត

1 comment:

google_ad_client="2572088314598094"; google_ad_host="6380765364"; google_ad_width=270;google_ad_height=240; google_ad_type="tex_image"; google_color_border="ffffff";google_color_bg="ffffff"; google_color_link="008000";google_page_url= "https://aksorsaskhmer.blogspot.com"//-->

Facebook

Search This Blog

Powered by Blogger.