ពណ៌ខៀវ កាលព្រះអង្គយកកំណើតជាព្រះបាទស្រីពិរាស្រ្ត ឥន្ទព្រាហ្មណ៍មកសុំព្រះនេត្រទាំងគូ ព្រះពោធិសត្វ ខ្វេះឆ្កៀលភ្នែកខ្លួនឯងដាក់ជាទានដល់ព្រះឥន្ទព្រាហ្មណ៍។
ពណ៌លឿងៈកាលព្រះអង្គយកកំណើតជាវ័យបណ្ឌិតព្រះឥន្ទនិមិ្មតធ្វើជាងទង។វ័យបណ្ឌិតបានអារកាត់ សាច់ខ្លួនហុចឱ្យជាងវាយដំផ្សំផែបិទ ព្រះពុទ្ធរូបដែលខ្វះខាតឱ្យពេញឡើងវិញ។
ពណ៌ក្រហមៈកាលព្រះអង្គយកកំណើតជាមាណព ឈ្មោះបទុមកុមារ ពស់ចឹកមាតា
ពេទ្យឱ្យរកបេះ ដូងឱ្យពេទ្យផ្សំថ្នាំឱ្បព្រះមាតាសោយ ដើម្បីឱ្យបាត់ការឈឺចុកចាប់ ហើយរស់ឡើងវិញបាន។
ពណ៌សៈ កាលព្រះអង្គយកកំណើតជាព្រះវេស្សន្តឱ្យទានដំរីសដល់ព្រាហ្មណ៍។
ពណ៌ហង្សបាទៈ កាលព្រះអង្គយកកំណើតជាវិទ្យាធរ យក្សចាប់មាតាទៅ។ វិទ្យាធរបានអារសាច់ឱ្យ យក្សស៊ីដើម្បីដូរយកមាតាមកវិញ។
ពណ៌ផ្លេក ឬពណ៌ចំរុះ កាលព្រះអង្គយកកំណើតជាសត្វទន្សាយឈ្មោះ សោម បណ្ឌិតសុខចិត្តលោត ចូលភ្លើងដើម្បីយកសាច់ឈាមឱ្យទានដល់ឥន្ទព្រាហ្មណ៍ធ្វើជាអាហារ។
No comments:
Post a Comment