អំពីសំណេរតែងសេចក្តីអត្ថាធិប្បាយប្រៀបធៀប
ដូចម្តេចដែលហៅថា សំណេរតែងសេចក្តីអត្ថាធិប្បាយប្រៀបធៀប?
តែងសេចក្តីបែបអត្ថាធិប្បាយប្រៀបធៀប គឺជាប្រភេទតែងសេចក្តីមួយប្រភេទដែលតម្រូវឲ្យអ្នកតែងលើកយកកម្មវត្ថុ (ពាក្យសម្តី ឃ្លា ប្រយោគ មតិ យោបល់ តួអង្គ វត្ថុ ស្នាដៃ...) មកធ្វើការប្រៀបធៀប ថ្លឹងថ្លែង ស្វែងរកឲ្យឃើញលក្ខណៈដូចគ្នា និងលក្ខណៈខុសគ្នា និងរកឲ្យឃើញថា តើកម្មវត្ថុណាមួយមានលក្ខណៈប្រសើរជាង។
គន្លឹះដើម្បីស្គាល់ប្រធាន៖
ពាក្យបង្គាប់៖ ចូរប្រៀបធៀប។ , ចូររកលក្ខណៈខុស និងលក្ខណៈដូច។ , ចូររកលក្ខណៈរួម និងលក្ខណៈដោយឡែក។
ពាក្យចោទសួរ៖ តើមតិទាំងពីរដូចគ្នា ឬខុសគ្នា? , តើមតិទាំងពីរមានលក្ខណៈរួម ឬលក្ខណៈដោយឡែកយ៉ាងដូចម្តេច? , តើមតិទាំងពីរមានលក្ខណៈដូចគ្នា ឬខុសគ្នាយ៉ាងណា?
គម្រោងតែងសេចក្តី៖
ក. សេចក្តីផ្តើម៖
លំនាំបញ្ហា៖ លើកយករឿងរ៉ាវនៅក្នុងកម្មវត្ថុប្រៀបធៀបមកបង្ហាញ។
ចំណូលបញ្ហា៖ លើកយកកម្មវត្ថុប្រៀបធៀបមកបង្ហាញ។
ចំណោទបញ្ហា៖ ចោទសួរបែបប្រៀបធៀប។ (តើ......ទាំងពីរខាងលើនេះមានលក្ខណៈដូចគ្នា និងខុសគ្នាបែបណាខ្លះ? ហើយមួយណាមានប្រសើរជាង?)
ខ. តួសេចក្តី៖
ឃ្លាភ្ជាប់សេចក្តី
ពន្យល់ពាក្យ (ប្រៀបធៀបតួអង្គមិនបាច់ពន្យល់ពាក្យទេ តែបើប្រៀបធៀបបញ្ហាពន្យល់ពាក្យជាការចាំបាច់)
ពន្យល់ន័យប្រធាន
បកស្រាយប្រធាន
គ. សេចក្តីបញ្ចប់៖
វាយតម្លៃប្រធាន (ឬកម្មវត្ថុប្រៀបធៀប)
មតិចូលរួម
របៀបបកស្រាយប្រធានតែងសេចក្តីអត្ថាធិប្បាយប្រៀបធៀប៖
ពន្យល់បកស្រាយលក្ខណៈដូចគ្នា ឬលក្ខណៈរួម
ពន្យល់បកស្រាយលក្ខណៈខុសគ្នា ឬលក្ខណៈដោយឡែក
សន្និដ្ឋានរួមរវាងទស្សនៈទាំងពីរ។
អំពីសំណេរតែងសេចក្តី
No comments:
Post a Comment