ចម្លើយ៖
- តំបន់ឧទ្យានជាតិ គឺជាតំបន់ដែលកំណត់ដោយព្រះរាជក្រិត្យទុកសម្រាប់ការពារដែនធម្មជាតិ និងទស្សនីយភាព ដើម្បីបំរើឲ្យវិទ្យាសាស្រ្ត អប់រំ និងទេសចរណ៍។
- តំបន់ឧទ្យាជាតិមាន៧កន្លែងគឺៈ
១- ខ្ពង់រាបគិរីរម្យៈ មានទីតាំងស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ដែនមានផ្ទៃដី៣៥,០០០ ហិចតា។
២- ភ្នំបូកគោៈ មានទីតាំងស្ថិតនៅខេត្តកំពតដែលមានផ្ទៃដី១៤០,០០០ហិចតា។
៣- កែប (ឆ្នេរសមុទ្រ) មានទីតាំងស្ថិតនៅក្នុងក្រុងកែប ដែលមានផ្ទៃដី៥,០០០ហិចតា។
៤- រាមៈ នៅចន្លោះកោះថ្មី មានទីតាំងស្ថិតនៅក្នុងក្រុងព្រះសីហនុ មានផ្ទៃដី២១,០០០ហិចតា តំបន់សំបូរសត្វស្លាបសមុទ្រ។
៥- បុទុមសាគរៈមានទីតាំងស្ថិតនៅក្នុងខេត្តកោះកុងដែលមានផ្ទៃដី១៧១,២៥០ហិចតា តំបន់នេះ សំបូរសត្វស្លាបសមុទ្រ។
៦- ភ្នំគូលែនៈ មានទីតាំងស្ថិតនៅក្នុងខេត្តសៀមរាប ដែមានផ្ទៃដី៣៧,៥០០ហិចតា។
៧- វីរៈជ័យៈ មានទីតាំងស្ថិតនៅក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ដែលមានផ្ទៃដី៣៣២,៥០០ហិចតា តំបន់នេះសំបូរសត្វចតុបាទ។
No comments:
Post a Comment