សក់គឺជាសម្រស់មួយរបស់មនុស្សម្នាក់ៗ ចុះបើសក់ជ្រុះអស់នោះ តើយើងត្រូវធ្វើយ៉ាងណា? ដូចនេះហើយទើបថ្ងៃនេះ Everyday សូម លើកយកនូវវិធីធម្មជាតិមួយដែលអាច ព្យាបាលសក់ជ្រុះបានដោយការ ប្រើប្រាស់ខ្ញី។
ចំពោះអ្នកដែលមានបញ្ហាសក់ជ្រុះ សូមអនុវត្តន៏វិធីខាងក្រោម ៖ គួរយកប្រេងអូលីវ ២ស្លាបព្រាបាយ មកកម្តៅឱ្យក្តៅ រួចច្របាច់យកទឹកខ្ញីស្រស់ៗ ឱ្យបាន ២ស្លាបព្រាបាយ លាយជាមួយគ្នា។ អ្នកត្រូវកូរសមាសធាតុផ្សំទាំងពីរនេះ ឱ្យចូលគ្នា រួចយកវាមកម៉ាស្សាលើស្បែកក្បាល។
បន្ទាប់មក យកកន្សែងពោះគោ ទៅជ្រលក់ទឹកក្តៅខ្លាំង រួចយកមកគ្របសក់ ឱ្យបាន១ម៉ោង ទើបកក់សក់ តាមធម្មតា។ ជាតិថ្នាំដែលមាននៅក្នុងខ្ញី អាចជួយកម្ចាត់បាក់តេរីនៅលើស្បែកក្បាល ធ្វើឱ្យសក់លែងជ្រុះ។
ចំណែកឯប្រេងអូលីវ ជួយបំប៉នទាំងសក់ និង ស្បែកក្បាល ឱ្យរឹងមាំ ហើយសក់ដែលដុះឡើងថ្មី នឹងមានសុខភាពល្អ ស្អាតរលោង៕
No comments:
Post a Comment