ពាក្យថាប្រុសដើមទ្រូង៥ហត្ថជាពាក្យទំនឹមទំនៀមខ្មែរមានមកជាយូមកហើយ។ ពាក្យនេះ លោកមិនមែនសំដៅយកមនុស្សប្រុសគ្រប់ទាំងអស់ទេ គឺលោក ចុចសំដៅចំពោះតែបុរសណាដែលបានឧបសម្បទាជាភិក្ខុប៉ុណ្ណោះ។
ព្រោះភិក្ខុសង្ឃតាមពុទ្ធប្បញ្ញត្តិ តំរូវឲ្យមានវត្ថពន្ធទ្រូងសម្រាប់ចងក្រវាត់ទ្រូង ពីលើសង្ឃាដីកុំឲ្យធ្លាក់រយីករយាក។
វត្ថពន្ធទ្រូងនេះតាមពុទ្ធប្បញ្ញតិតំរូវឲ្យធ្វើទទឹងប្រហែលបីចំអាមព្រះសុគតនិង បណ្តោយប្រវែង៥ហត្ថ។
តាមការបកស្រាយរបស់ធម្មាចារ្យខ្លះបានឲ្យដឹងថា ៥ហត្ថនេះជាតំណាងឲ្យ បុគ្គល៥ពួកគឺ៖ មាតា១ បិតា១ គ្រូ១ (គ្រូឧបជ្ឈាយ៍ និងគ្រូលេខអក្សរ) ប្រពន្ធ កូន១។
សៀវភៅ វចនានុក្រម សុភាសិតខ្មែរ អធិប្បាយ រៀបរៀង លី ថៃលី
No comments:
Post a Comment